រដ្ឋបាលស្រុកស្វាយជ្រំ បើកវេទិកាផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងផ្លូវថ្នល់ ជូនប្រជាពលរដ្ឋនៅឃុំកំពង់ចំឡង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, June 5, 2026

រដ្ឋបាលស្រុកស្វាយជ្រំ បើកវេទិកាផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងផ្លូវថ្នល់ ជូនប្រជាពលរដ្ឋនៅឃុំកំពង់ចំឡង

 រដ្ឋបាលស្រុកស្វាយជ្រំ បើកវេទិកាផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងផ្លូវថ្នល់ ជូនប្រជាពលរដ្ឋនៅឃុំកំពង់ចំឡង


នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅបរិវេណវត្តត្នោតជ្រំ ស្ថិតក្នុងភូមិឫស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ មានរៀបចំវេទិកាផ្សព្វផ្សាយគម្រោងស្តារព្រែក លើកទំនប់ និងសាងសង់ស្ពានតាមបណ្តោយអាង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រំ
លោកនាយកអន្តរវិស័យ សាលាខេត្តស្វាយរៀង លោកប្រធានមន្ទីរព័ត៌មាន ខេត្ត
លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត ព្រះគ្រូចៅអធិការវត្តត្នោតជ្រំ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំកំពង់ចំឡង និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នៅក្នុងវេទិកាផ្សព្វផ្សាយនេះ តំណាងមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានពន្យល់ណែនាំយ៉ាងលម្អិតអំពីផលប្រយោជន៍នៃគម្រោងអភិវឌ្ឍន៍ថ្មីនេះ ដែលរួមមាន៖
ការស្តារព្រែក និងលើកទំនប់ ដើម្បីធានាបាននូវប្រភពទឹកសម្រាប់បម្រើឲ្យវិស័យកសិកម្ម ការបង្កបង្កើនផល ក៏ដូចជាការជួយរំដោះទឹក និងទប់ស្កាត់គ្រោះទឹកជំនន់ក្នុងរដូវវស្សា។

ការសាងសង់ស្ពានតាមបណ្តោយអាង ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីផ្សារបានកាន់តែងាយស្រួល និងរហ័សទាន់ចិត្ត។

ប្រសាសន៍ដឹកនាំ នៅក្នុងឱកាសនោះ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រុំ បានសង្កត់ធ្ងន់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើន។

លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការ និងសម្របសម្រួលជាមួយក្រុមការងារបច្ចេកទេស ដើម្បីឲ្យដំណើរការសាងសង់ប្រព្រឹត្តទៅបាន លឿន និងទាន់ពេលវេលា។

ជាទីបញ្ចប់ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកានេះ បានសម្តែងនូវក្តីសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរ និងនាំយកគម្រោងអភិវឌ្ឍន៍ដ៏មានសារៈសំខាន់នេះមកកាន់មូលដ្ឋានភូមិឫស្សីព្រៃ ឃុំកំពង់ចំឡង នាពេលនេះ៕ សំណាង







































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages